(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបើកកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាល នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
* ឆ្លងសេចក្ដីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
* ឆ្លងសេចក្ដីព្រាង របាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០២១ និងស្នើសុំការអនុម័ត លើផែនការថវិកា ចំណាយជាអាទិភាព ឆ្នាំ២០២២
* ស្នើសុំការអនុម័ត សេចក្ដីព្រាង យុទ្ធសាស្ដ្រ ២០២១-២០៣០
* បញ្ហាផ្សេងៗ។
នេះបើតាមការបញ្ជាក់របស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ប្រាប់បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ៕