(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញក្នុងពីធីសំណេះសំណាល និងការតំរង់ទិសការងារឆ្នំាថ្មី ២០២២ដែលនិងឈានចូលមកដល់ក្នុងពេលឆាប់នេះៗ ក្នុងសាលប្រជុំសាលាខេត្តដែលមានចំនួន៣៥នាក់ ។
នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបម្រើជាតិ និងប្រជាជនជាពិសេស ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វេីអោយប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់ ។
ជាងនេះទៅទៀត ខណៈប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញវ៉ាក់សាំង មកចាក់ការពារជំងឺ-១៩ ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសទៅទៀតកងទ័ពអាវសដ៏អង់អាចក្លាហាន ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ពេជ ចន្ទមុន្នី ក្រោមបទបញ្ជានិង ការចង្អុលបង្ហាញដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំ ពុះពារ គ្រប់ ឧបសគ្គ ដើម្បីទប់ស្កាត់ និងជួយសង្រ្គោះបង ប្អូនប្រជាពលរដ្ឋខ្មែរយើងពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ថ្មីៗនេះបានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២១ បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយគ្រប់គ្រងស្ថានការណ៏ ដោយជោគជ័យ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត, ឯកបណ្ឌិត ហ៊ុន ម៉ាណែត សក្តិសមបំផុតសំរាប់បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដែលបានបំរើប្រទេសជាតិគ្រប់កាលៈទេសៈ» ៕