(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៣០,៦៥៤នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០២,៨៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,៧៥៩នាក់ (ស្លាប់ ១៤៤,០៥៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៨,៦៤០នាក់ (ស្លាប់ ៥១,២០០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៤១,១៧៩នាក់ (ស្លាប់ ៣១,៣៣៤នាក់)
* ថៃ ឆ្លងចំនួន ២,២០៩,៩៧០នាក់ (ស្លាប់ ២១,៥៨០នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៥១,៦៧៣នាក់ (ស្លាប់ ៣១,២១៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៦១៣នាក់ (ស្លាប់ ១៩,២៥៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៧,៧៦៤នាក់ (ស្លាប់ ៨២២នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៤៩នាក់ (ស្លាប់ ៣,០០៨នាក់)
* ទ្បាវ ឆ្លងចំនួន ១០៦,២៣១នាក់ (ស្លាប់ ៣២៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕