Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន ត្រឡប់ពីរុស្ស៊ី មកដល់កម្ពុជា នៅព្រឹកស្អែក ហើយសភានឹងធ្វើសន្និសីទកាសែត នៅព្រលានយន្តហោះ

22-04-2016 16:38

(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នឹងត្រឡប់មកដល់កម្ពុជាវិញ វេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលប្រធានសភា អាស៊ី-អឺរ៉ុប លើកដំបូង នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

ក្រោយពេលមកដល់កម្ពុជាភ្លាមៗ សភានឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីបង្ហាញអំពីលទ្ធផល នៃទស្សនកិច្ចរបស់សម្តេច ហេង សំរិន។

សូមបញ្ជាក់ថា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ចំនួន២ថ្ងៃ នៅទីក្រុងមូស្គូ កាលពី ថ្ងៃទី១៩ ខែមេសា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័នសភាទំាងពីរតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕