(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងសប្បុរសជន និងក្រុមការងារមួយចំនួន បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដែលទទួលបានផ្ទះ និងអ្នកចូលរួមក្នុងក្នុងពិធីនោះ។ លោកស្រី ហ៊ុន ម៉ាណា បានលើកឡើងថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ជូនទុរគតជន និងជនចាស់ជរានាព្រឹកមិញនេះរួមមាន៖ ផ្ទះលេខ២៨៦ ប្រគល់ជូន អ៊ុស្រី ចយពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់លោក ប៉ែន វិវឌ្ឍន៍វិទ្យា និងលោកស្រី ណៃ រតនី តាមរយៈកម្មវិធីផ្ទះទេវតា។

ផ្ទះលេខ២៨៧ ប្រគល់ជូនលោកតា អ៊ំ អៀង អាយុ ៧៤ឆ្នាំ រស់នៅភូមិត្រាញ់វែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោកជំទាវ ផាត គីមហេង និងក្រុមគ្រួសារ តាមរយៈកម្មវិធីផ្ទះទេវតា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

ចប់ពិធីប្រគល់ផ្ទះទេវតា លោកស្រី ហ៊ុន ម៉ាណា ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកស្រី និង លោក ឌី វិជ្ជា ផ្ទាល់ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ។ លោកស្រី បានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន ៤៧នាក់ បុគ្គលិកចំនួន ១៦នាក់។

អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖
១៖ អង្ករ ៦បេ (ស្មើ៣០០គីឡូ)
២៖ ត្រីខ ២០យួរ (ស្មើ២០០កំប៉ុង)
៣៖ ទឹកដោះគោខាប់ ២កេស (ស្មើ៩៦កំប៉ុង)
៤៖ ត្រីងៀត ៥គីឡូ
៥៖ សាច់ក្រក ៥គីឡូ
៦៖ សាច់ជ្រូកផាត់ ៥គីឡូ
៧៖ ប៊ីចេង៥គីឡូ
៨៖ ទឹកត្រី៨យួរ (ស្មើ៤៨ដប)
៩៖ ទឹកស៊ីអ៉ីវ ៨យួរ(ស្មើ៤៨ដប)
១០៖ ម៉ាស ១០ប្រអប់ មាន ៥០០ម៉ាស
១១៖ ថ្នាំវីតាមីនសេ ៦៣ទីប
១២៖ ថ្នាំពេទ្យ ៧២ប្រអប់
១៣៖ សាប៊ូ ៦៣ដុំ
១៤៖ មី ៨កេសធំ (ស្មើ ៤៨កេសតូច)
១៥៖ ច្រាស និងថ្នាំដុសធ្មេញ ៦៣ឈុត
១៦៖ កាបូបសិក្សា ៤៧កាបូប
១៧៖ ថវិកា ២លានរៀល។

កម្មវិធីចុងក្រោយ លោកស្រី ហ៊ុន ម៉ាណា បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ផងដែរ។

លោកស្រី បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១៖ អង្ករ ១តោន
០២៖ ត្រីខ ចំនួន ១កេស មាន ១០យួរ
០៣៖ មីចំនួន ៥កេសធំ ស្មើ ៣០កេសតូច
០៤៖ ត្រីងៀតចំនួន ១០គីឡូ
០៥៖ សាច់ក្រកចំនួន ១០គីឡូ
០៦៖ សាច់ក្រកចំនួន ១០គីឡូ
០៧៖ ទឹកដោះគោខាប់ ចំនួន ២កេស
០៨៖ កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩៖ តែ ចំនួន ២គីឡូក្រាម
១០៖ ស្ករសចំនួន ១បេ (២៥គីឡូ)
១១៖ អំបិលចំនួន ១បេ (២៥គីឡូ)
១២៖ ប៊ីចេងចំនួន ១បេ (១០គីឡូ)
១៣៖ ទឹកត្រីចំនួន ៥យួ
១៤៖ ទឹកស៊ីអ៊ីវចំនួន ៥យួរ
១៥៖ សាប៊ូដុំ ចំនួន ៣០ដុំតូច
១៦៖ ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត
១៧៖ វីតាមីនសេ ចំនួន ១០ប្រអប់
១៨៖ ប្រេងកូឡា ចំនួន ៥ដុំ
១៩៖ ប្រេងខ្យល់ ចំនួន ៥ដុំ
២០៖ ម៉ាស ចំនួន ២០ប្រអប់ មាន ១,០០០ម៉ាស
២១៖ អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន
២២៖ ដបសំរាប់ដាក់អាល់កុល ចំនួន ១០ដប
២៣៖ ថវិកា ចំនួន ២លានរៀល៕