(កំពង់ចាម)៖ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សប្រជាជន ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្ស ប្រជាជនខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។
លោក អ៊ុន ចាន់ដា បានបន្តថា អាជ្ញាធរឃុំកោះអណ្តែត សូមបន្តយកចិត្តទុកដាក់បង្កើននូវប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋអត់បានកាន់តែល្អប្រសើរ។ ត្រូវជៀសវាង ការអូសបន្លាយក្នុងការផ្ដល់សេវា ដើម្បីឆ្លៀតឱកាសទទួលផលប្រយោជន៏ពីប្រជាពលរដ្ឋ ក្រៅពីកម្រៃសេវាដែលកំណត់ដោយរដ្ឋ។ ប្រសិនបើមានឯកសារខ្លះ ធ្វើឱ្យការបំរើសេវាមានការយឺតយ៉ាវ សូមធ្វើការរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីរកវិធីស្រាស្តធ្វើការដោះស្រាយ ដើម្បីពង្រួញនីតិវិធី បង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរស្រុកស្រីសន្ធរ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគឺការទប់ស្កាត់នូវបទល្មើសនានា ដូចជាល្បែងស៊ីសងជាដើម៕