(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៣០,៦៥៤នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០២,៦១៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,៦៦៧នាក់ (ស្លាប់ ១៤៤,០៥៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៨,៣៨១នាក់ (ស្លាប់ ៥១,១៨៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៣៨,៤០១នាក់ (ស្លាប់ ៣១,៣១៥នាក់)
* ថៃ ឆ្លងចំនួន ២,២០៧,៤៣៨នាក់ (ស្លាប់ ២១,៥៥៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៣៦,៤៥៥នាក់ (ស្លាប់ ៣១,០០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៥០៣នាក់ (ស្លាប់ ១៩,២៥១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៧,៥៥៥នាក់ (ស្លាប់ ៨២១នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៤៥នាក់ (ស្លាប់ ៣,០០៨នាក់)
* ទ្បាវ ឆ្លងចំនួន ១០៥,៣៨០នាក់ (ស្លាប់ ៣១៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕