(ភ្នំពេញ)៖ កាសែតភ្នំពេញប៉ុសិ៍នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានចុះផ្សាយនូវអត្ថបទមួយមានចំណងជើងថា «លោកម៉ក់ ជីតូមិនទុកចិត្តលទ្ធផលពិសោធន៍គ្រឿងញៀនរបស់មន្ទីរពិសោធន៏គ្រឿងញៀន»។ ក្រោយការចេញផ្សាយ លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ បានចេញមុខធ្វើការបដិសេធថាលោកមិនបាននិយាយដូចអ្វីដែលកាសែតភ្នំពេញប៉ុសិ៍ដ៏ធ្វើការចុះផ្សាយនោះទេ។
ខាងក្រោមនេះជាលិខិតរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ផ្ញើទៅអោយកាសែតភ្នំពេញប៉ុស្ដិ៍កែសម្រួលអត្ថបទឡើងវិញ និងសុំអោយ Fresh News ជួយធ្វើការផ្សព្វផ្សាយបំភ្លឺដល់សាធារណជនផងដែរ៖