(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី កំពុងជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោក វ៉ាង បានមកដល់កម្ពុជា កាលពីម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គោលបំណងពង្រឹងនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕