(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៤នាក់, អ្នកជំងឺចំនួន៨នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៤៩នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៦១នាក់, ស្លាប់សរុបចំនួន៣,០០៨នាក់៕