(ភ្នំពេញ)៖ ក្រោយការចេញផ្សាយរបស់ Fresh News នូវអត្ថបទព័ត៏មានមួយដែលមានចំណងជើងថា «កប៉ាល់ដឹកប្រេងពីថៃយកមកចតលក់នៅកណ្ដាលសមុទ្រខ្មែរមុខកោះស្ដេចសង្ស័យជាប្រេងគេចពន្ធ» កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦រួចមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញលិខិតបំភ្លឺថា កប៉ាល់ដឹកប្រេងពីប្រទេសថៃយកមកចតលក់នៅមុខកោះស្ដេចនោះគឺជាកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនមានច្បាប់ និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
យោងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ដែលផ្ញើមកអោយ Fresh News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានអះអាងថា បន្ទាប់ពីឃើញ Fresh News ចេញផ្សាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ជូនមន្ត្រីចុះទៅត្រួតពិនិត្យស្រាវជ្រាវភ្លាមៗហើយបានរកឃើញថា កប៉ាល់ដឹកប្រេងខាងលើ គឺជាកប៉ាល់ដឹកប្រេងអោយក្រុមហ៊ុនLim Long ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយស្របច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង់ពន្ធជូនរដ្ឋត្រឹមត្រូវទៀតផង។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែល Fresh News សូមធ្វើការចុះផ្សាយខ្លឹមសារលិខិតទាំងស្រុងដោយមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ៖