(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំសិក្ខាសាលារួមមួយ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីពិភាក្សាអំពីការដាក់តំបន់ព្រៃធម្មជាតិចំនួន៥កន្លែង ជាតំបន់ការពារធម្មជាតិ។
តាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន, តំបន់ព្រៃធម្មជាតិទាំងនោះមាន តំបន់ព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងតំបន់ព្រៃវ៉ឺនសៃ។
ក្នុងឱកាសកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារក្នុងនោះរាប់ទាំងព្រៃ នៅតំបន់ភ្នំក្រវ៉ាញ៕