(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញ និងលើកទឹកចិត្តដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ពិសេសមន្ដ្រីនៅមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងរួមគ្នា បំពេញតួនាទីជូនបក្ស ដើម្បីប្រជាជន មានភាពសុខសន្ដិភាព និងផ្ដល់នូវការអភិវឌ្ឍជាបន្ដទៀតជូនប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំដូនតី។
លោក វង សូត បានជំរុញដល់សមាជិកសមាជិកាគណបក្ស CPP ទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ លេីការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលេីកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសេីរ។ លោកបានបញ្ជាក់ទៀតថា ដោយឈរលេីគោលការណ៍ប្រជាធិបតេយ្យគណបក្សប្រជាជនកម្ពុជា គឺមានសិទ្ធិបោះឆ្នោតជ្រេីសរេីសតំណាងខ្លួនដោយពេញចិត្ត និងគាំទ្រស្នាដៃដឹកនាំ និងអ្វីដែលគណបក្សរក្សាគោលការណ៍នោះគឺ រក្សាចាស់ បង្កេីតថ្មី ជានិច្ច។
ជាមួយគ្នានេះ លោក វង សូត បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលេីគោលការណ៍ ជ្រេីសយកបេក្ខជន ដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមេីមេីលយុវជនដេីម្បីបន្តវេន តាមរយៈការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ លោកបានណែនាំឲ្យសមាជិក សមាជិកា មន្ត្រីបក្ស សកម្មជនបក្សទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍបន្តទៀត របស់ស្នាដៃគណបក្ស។
ព្រមពេលជាមួយគ្នានេះ លោកក៏បានណែនាំ ដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្ត ៣ការពារ និង៣កុំ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕