(ឥណ្ឌា)៖ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ដោយសារការរអិលបាក់ដី ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនៅភាគខាងត្បូងព្រំដែនប្រទេសចិន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនាប៉ុន្មាននាទីមុននេះ។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង ស្ទើរតែពេញតំបន់ Tawang ដែលបណ្ដាលឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធជាច្រើន ហើយបើតាមរបាយការណ៍បានឲ្យដឹងថា មានមនុស្សប្រមាណ ១៥នាក់បានស្លាប់ ដោយសារគ្រោះជំនន់ទឹកភ្លៀងនេះ៕