(ភ្នំពេញ)៖ បន្ទាប់ពីជួប លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នឹងបន្តជួបជមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅវិមានសន្តិភាព នាម៉ោង២៖៣០នាទី រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
លោក វ៉ាង បានមកដល់កម្ពុជា កាលពីម្សិលមិញ ក្នុងគោលបំណងបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីពង្រឹងនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ទាប់ពីជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោក វ៉ា នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលនេះ ផងដែរ៕