(កំពង់ស្ពឺ)៖ អគ្គិភ័យដែលបានឆាបឆេះ អធិការដ្ឋាននគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរលត់ទៅវិញហើយ គិតត្រឹមវេលាម៉ោងប្រមាណ១៖២០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ហើយរថយន្តពន្លត់អគ្គិភ័យ មិនបានចេញជួយអន្តរាគមន៍ទាន់នោះឡើយ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍ថា មូលហេតុដែលនាំអគ្គិភ័យឆេះ អធិការដ្ឋាននគរបាលក្រុងច្បារមន ខាងលើនេះបណ្តាលមកពីផ្ទុះគ្រាប់ ហើយសម្ភារមួយចំនួន របស់នគរបាលត្រូវបានឆេះបំផ្លាញទាំងស្រុង។ សម្រាប់គ្រោះអគ្គិភ័យម្តងៗ ដែលកើតមានឡើងនៅខេត្តកំពង់ស្ពឺ ជាពិសេសនៅទីរួមខេត្តតែម្តងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហាក់បីដូចមិនសូវមានសកម្មភាពនោះទេ ដែលប្រភពខ្លះថា មានតែរថយន្តអត់ដំណើរការ៕