(ភ្នំពេញ)៖ សម្រាប់កំណែទម្រង់ថ្មី កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង នៅក្នុងក្រសួងរបស់ខ្លួនលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចរៀបចំធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ និងគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគ្រប់បណ្តាអង្គភាពក្រោមចំណុះក្រសួង។
យោងតាមលិខិតរបស់លោក ឆាន់ សាផា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានតម្រូវឱ្យ គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមចំណុះរបស់ខ្លួនទាំងអស់ បន្តពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាស្របតាមស្មារតីនៃអនុក្រឹត្យលេខ៥៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា។
ខាងក្រោមនេះជាលិខិត របស់ក្រសួងរៀបចំដែនដី ផ្ញើទៅកាន់ថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះ៖