(ភ្នំពេញ)៖ អង្គសន្និបាតនៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញនេះ បានសម្រេចជាឯកច្ឆ័ន្ធតាមគោលការណ៍ប្រជាធិបតេយ្យ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគត។ ការកំណត់អនាគត មេដឹកនាំប្រទេសដាច់ចេញពីយុវជននេះ ត្រូវបានទទួលការគាំទ្រ និងអបអរសាទរជាខ្លាំង អ្នកនយោបាយ វិស័យឯកជន រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ដើម្បីចូលរួមអបអរសាទរជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាថ្ងៃអនាគត, ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី បានដឹកនាំផលិតចម្រៀងជាវីដេអូមួយបទក្រោមចំណងជើងថា «គ្រាប់ពេជ្រកម្ពុជា»៕
សូមអញ្ជើញទស្សនាដោយរីករាយនាចុងសប្តាហ៍នេះដូចតទៅ៖