(អេក្វាទ័រ)៖ ទីភ្នាក់ងារអង្កេតភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានឲ្យដឹងនៅមុននេះបន្ដិចថា មានករណីរញ្ជួយដីធ៏ធ្ងរធ្ងន់មួយទៀតកម្រិត ៦រ៉ិចទ័រ នៅក្នុងប្រទេសអេក្វាទ័រ ខណៈដែលប្រទេសមួយនេះកំពុងតែជួបផលលំបាក ដោយសារគ្រោះរញ្ជួយដី ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ៥៨៧នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្ដិច។
ទីភ្នាក់ងារអង្កេតភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការរញ្ជួយដីនេះ បានកើតឡើងនៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុង Portoviejo និងមានជម្រៅ ១០គីឡូម៉ែត្រ ប៉ុន្តែសម្រាប់ផលប៉ះពាល់នោះនៅមិនទាន់មានព័ត៌មាននោះទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសអេក្វាទ័របានជួបគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្ស ៥៨៧នាក់ ហើយក្នុងចំណោមនោះ ២៧នាក់គឺជាជនបរទេស ខណៈមនុស្ស ៥,៧៣៣នាក់រងរបួស និង ១៦៣នាក់ទៀតបន្តបាត់ខ្លួន៕