(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមេសានេះ។
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ធ្វើឡើងតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ SERGEI SHOIGU រដ្ឋមន្រ្តីក្រសួងការពារជាតិ សហព័ន្ធរស្ស៊ី ។
អំឡុងពេលទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីក្រៅផ្លូវការ ព្រមទាំងចូលរួមសន្និសីទទីក្រុងមូស្គូលើកទី៥ ស្តីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមូស្គូផងដែរ៕