(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីពេញអង្គ បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជនជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលបានរៀបចំធ្វើនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ក្រៅពីការពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន គណៈរដ្ឋមន្រ្តីនឹងបន្តពិភាក្សាអនុម័តលើ សេចក្តីព្រាងផែនការមេឆ្ពោះ ទៅជាម្ចាស់ផ្ទះនៃការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣) ជាបន្តទៀត។
ចុងក្រោយពិភាក្សាពីបញ្ហាផ្សេងៗ លើសំណើរការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជុំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ»។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលរៀបចមធ្វើនៅព្រឹកនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕