(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានចាប់ផ្តើមហើយ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ គឺពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការពិភាក្សាពីសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន សេចក្តីព្រាងផែនការមេ ឆ្ពោះទៅជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)។
ចុងក្រោយពិភាក្សាពីបញ្ហាផ្សេងៗ លើសំណើរការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជុំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ៕