(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការរិះគន់របស់អតីតរដ្ឋមន្រ្តីការបរទេសថៃ កាស៊ីត ភារម្យ និងតំណាងរាស្រ្តក្រុមប្រឆាំងម៉ាឡេស៊ី ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា និងថ្លែងថាអ្នករារាំងសម្តេចគឺជាការបំផ្លាញអាស៊ាន

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ មិនឱ្យមានរថយន្តអត់ពន្ធលើផ្លូវទៀតទេ និងអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលបង់ពន្ធឲ្យទាន់ពេល ដើម្បីទទួលការអនុគ្រោះ១០%

៣៖ សម្តេចតេជោ ហ៊ុន សែន តម្រូវឲ្យពន្ធដារ, គយ និងរតនាគារជាតិ រាយការណ៍ជូនជាប្រចាំថ្ងៃ ពីស្ថានភាពចំណូលថវិកាជាតិ

៤៖ សម្តេចតេជោ ហ៊ុន សែន ស្នើការយោគយល់ពីមន្ត្រី និងកងកម្លាំងចំពោះការមិនអាចដំឡើងប្រាក់ខែដល់ឆ្នាំ២០២២

៥៖ សម្តេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះមេរោគបំប្លែងថ្មី «អូមីក្រុង» មានវត្តមាននៅកម្ពុជា ៨ករណីហើយ

៦៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ បើលក់ស្ថាប័នគយ ប្រៀបបាននឹងលក់អធិបតេយ្យជាតិឲ្យបរទេស និងបាត់ចំណូល៥០%, ដោយសារមិនលក់ស្ថាប័នគយ ធ្វើឲ្យបរទេសខ្លះស្អប់សម្តេច

៧៖ សម្តេចតេជោ ហ៊ុន សែន៖ លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ

៨៖ សម្តេចតេជោ ហ៊ុន សែន សម្រេចពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ មួយខែរាជរដ្ឋាភិបាលចំណាយជាង៣០លានដុល្លារ សម្រាប់ចិញ្ចឹមពលរដ្ឋរងគ្រោះដោយសារវិបត្តិកូវីដ១៩

១០៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ពិចារណាលើការផ្តល់ដូសទី៤ ជូនដល់ក្រុមគ្រូពេទ្

១១៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱវាទចំនួន៥ ដល់ស្ថាប័នគយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ

១២៖ សម្តេចតេជោ ហ៊ុន សែន៖ ធ្វើអ្វីក៏ដោយត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)