(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឱ្យលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសិស្សពូកែចំនួន ២១នាក់ ទូទាំងខេត្ត និងបានផ្ដល់ប្រាក់លើកទឹកចិត្ត ១០ម៉ឺនរៀលដល់ពួកគេសម្រាប់ម្នាក់ៗ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នា២០១៦នេះ។
ក្នុងការចូលជួបសំណេះសំណាលនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សពូកែទាំង២១នាក់នោះ ដែលប្រឡងប្រជែងយកចំណាត់ថ្នាក់ទូទាំងខេត្តត្បូងឃ្មុំ និងត្រៀមប្រឡងបន្តទៅថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាប។
ក្រៅពីផ្ដល់ប្រាក់ឧបត្ថម្ភដល់សិស្សពូកែ លោកក៏បានផ្ដល់នូវប្រាក់ផ្ទាល់ខ្លួនចំនួន ១០ម៉ឺនរៀលផងដែរ ជូនលោកគ្រូ អ្នកគ្រូ។
ចំពោះការផ្ដល់ប្រាក់លើកទឹកចិត្តនេះ គឺដើម្បីឆ្លើយតបនឹង សេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអំពាវនាវដល់សម្បុរសជន និងដៃគូអភិវឌ្ឍន៍ បរិច្ចាកធនធាន ឬជារង្វាន់ ដល់សិស្សពូកែ ដែលប្រឡងជាប់ទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ៕