(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត សូមជួយបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងបធ្យមសិក្សាទុតិយភូមិ។

ការអំពាវនាវនេះធ្វើឡើងស្របទៅតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ថា នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងអប់រំនឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយអនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនេះ។

ដូចនេះ ក្រសួងទេសចរណ៍ក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួលផ្តល់កន្លែង កុំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍៖