(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាមដែលរស់នៅ និងធ្វើការខុសច្បាប់ចំនួន១១នាក់ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិវៀតណាមខាងលើ បានរស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងផ្ទះសិប្បកម្មធ្វើតុទូមួយ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្រោយពីបានឃាត់ខ្លួនហើយសមត្ថកិច្ចបាននាំខ្លួនជនជាតិវៀតណាមខាងលើ ទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕