(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣នាក់, ជាសះស្បើយ៩នាក់, ស្លាប់ចំនួន១នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧៦លាន ៥៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣៨ម៉ឺននាក់ និងជាសះស្បើយជាង ២៤៨លាននាក់!

៣៖ សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ្វ៊ុក មកកាន់កម្ពុជា រយៈពេល២ថ្ងៃ

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៨០០នាក់ស្លាប់ ក្នុង១ថ្ងៃ

៥៖ មេដឹកនាំកំពូលកម្ពុជា-វៀតណាម កំណត់យកឆ្នាំ២០២២ ជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម

៦៖ ថៃ៖ មនុស្ស ២,៥៣២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៧៖ កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ

៨៖ នាយក WHO ប្រចាំទ្វីបអឺរ៉ុបព្រមាន៖ «ព្យុះមួយទៀត (អូមីក្រុង) កំពុងបោកបក់មកហើយ»

៩៖ កម្ពុជា-វៀតណាម គាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC

១០៖ មនុស្សច្រើនជាង ១.៣៨លាននាក់ រងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Rai នៅហ្វីលីពីន

១១៖ ប្រធានាធិបតីវៀតណាម បានចាកចេញពីប្រទេសកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ

១២៖ ឆាប់ៗខាងមុខនេះ បារាំងនឹងមើលឃើញ ចំនួនអ្នកឆ្លងកូវីដ-១៩ លោតដល់ខ្ទង់ ១សែននាក់ក្នុង១ថ្ងៃ, នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល

១៣៖ ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងចាប់ផ្ដើមចែកចាយ នៅថ្ងៃស្អែកនេះ, ១កំប៉ុង តម្លៃ៥៥ដុល្លារ

១៤៖ ទីភ្នាក់ងារនិយតករឱសថអឺរ៉ុបថា វ៉ាក់សាំងបង្ការ «ដូសជំរុញ» អាចបង្កើនការការពារប្រឆាំង Omicron

១៥៖ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២

១៦៖ កងទ័ពរុស្ស៉ីប្រុងជើងការរួចជាស្រេច ដើម្បីឆ្លើយនឹង «សកម្មភាពអមិត្ត» របស់លោកខាងលិច, នេះបើតាមលោក ពូទីន ព្រមាន

១៧៖ លោក រង្ស៊ី វិស្សុត៖ ការជំរុញឲ្យមានមេទ័ពវិស័យឯកជនកាន់តែច្រើន ដើម្បីជួយកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់

១៨៖ វិភាគអន្តរជាតិ៖ រុស្ស៊ីកាន់តែស្និទ្ធជាមួយចិន អាមេរិកនឹងជួបបញ្ហាប្រឈមកាន់តែច្រើន

- ព័ត៌មាន Fresh News Plus

១៖ EU អនុញ្ញាតឱ្យ Microsoft ទិញក្រុមហ៊ុនថែទាំសុខភាពតាមប្រព័ន្ធអនឡាញដោយប្រើបច្ចេកវិទ្យា AI ក្នុងតម្លៃ ១៦ពាន់លានដុល្លារអាមេរិក

២៖ Premier League រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៩០ករណីថែមទៀត

៣៖ អតីតខ្សែការពារ Bayern កីឡាករ Rafinha ចុះកិច្ចសន្យា១ឆ្នាំ ជាមួយ Sao Paulo

៤៖ Nketiah ធ្វើបានហែតទ្រីកទៅលើគូប្រជែង Sunderland បញ្ជូន Arsenal ឡើងទៅវគ្គ ៤ក្រុមនៃ League Cu

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)