(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តរតនគិរី បានចេញសេចក្តីបំភ្លឺជុំវិញការផ្សព្វផ្សាយរបស់បណ្តាញសង្គមមួយ ដែលបានធ្វើការផ្សព្វផ្សាយខុសពីការពិតចំពោះការដោះស្រាយសំណុំរឿងរវាងសាលាខេត្តរតនគិរី និងក្រុមហ៊ុន គឹម ជ្រា ខូអិលធីឌី។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យសាលាដំបូងសូមបំភ្លឺថា សាលាដំបូងខេត្តរតនគិរី កន្លងមកបានទទួលពាក្យសុំរក្សាការពារចំនួន ០២ករណី និងពាក្យបណ្តឹងរដ្ឋប្បវេណី ០១ករណី ពីអង្គភាពចំនួន០៤ តំណាងឱ្យសាលាខេត្តរតនគិរី អង្គភាពទាំងបួនរួមមាន៖ មន្ទីរបរិស្ថាន, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,មន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត និងសាលាក្រុងបានលុង៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការរបស់អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី៖