(ភ្នំពេញ)៖ បន្ទាប់ពីមានវត្តមាននៅក្នុងទីផ្សារថ្មីៗនេះ ទូរស័ព្ទទាំងពីរស៊េរី របស់ Samsung ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ នៅជុំវិញពិភពលោក ដែលពួកគេពិតជាមានការភ្ញាក់ផ្អើល ជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ។

ជាក់សែ្ដងគេហទំព័ររបស់អាមេរិក CNN Money ក៏បានបង្ហាញពីការស្ទង់មតិ របស់អតិថិជនដែលនិយាយថាទូរស័ព្ទទាំងពីរស៊េរី របស់ Samsung ពិតជាទូរស័ព្ទដ៏ល្អបំផុត ហើយអតិថិជនគ្រប់គ្នា ពិតជាមិនធ្លាប់បានប្រើប្រាស់ទូរស័ព្ទប្រភេទនេះ ពីមុនមកនោះឡើយ។ វាមានកាមេរ៉ាទំនើប ថ្មប្រើបានយូរ ប្រព័ន្ធដំណើរការលឿន ហើយមានអេក្រង់ភ្លឺច្បាស់ ដោយលក្ខណៈពិសេសរបស់ទូរស័ព្ទ អាចបន្ថែមអង្គចងចាំ និងការពារទឹកជ្រាប បានធ្វើឲ្យទូរស័ព្ទមួយនេះ កាន់តែត្រូវគេចាប់អារម្មណ៍កាន់តែខ្លាំង។

ទីភ្នាក់ងារព៌ត័មានរបស់អៀរឡង់ ឈ្មោះ RTE បានពណ៌នាថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំបូងគេ ពីទូរស័ព្ទ S7 Edge នោះគឺរូបរាងដ៏អស្ចារ្យរបស់វា ដែលគ្មានអ្វីគួរឲ្យសង្ស័យឡើយ វាជាទូរស័ព្ទដែលមានរូបរាងស្អាតជាងគេ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដោយសារតែត្រូវបានផលិតពីកែវ និងលោហៈ ដែលមើលទៅមានភាពទាក់ទាញបំផុត ហើយមើលទៅពិតជាទូរស័ព្ទកាលីបខ្ពស់។

ចំណែកឯគេហទំព័រ Yahoo Finance ដែលធ្វើការស្ទង់មតិរបស់អតិថិជន បានលើកឡើងថា Samsung Galaxy S7 ជាទូរស័ព្ទដែលអ្នកប្រើប្រាស់ បានឲ្យចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយសារទូរស័ព្ទនេះ អាចការពារការជ្រាបទឹក ហើយថែមអង្គចងចាំ បានទៀតផងដែល អ្នកប្រើប្រាស់ឲ្យចំណាត់ថ្នាក់ខ្ពស់បំផុត ទៅលើថ្ម ប្រើបានយូរក៏ដូចជា មុខងារផ្សេងៗទៀត របស់ទូរស័ព្ទទាំងពីរនេះផងដែរ។ Samsung Galaxy S7 និង S7 edge មិនត្រឹមតែជាទូរស័ព្ទ ដ៏ល្អបំផុតរបស់ Samsung នោះទេ តែទំនងជាទូរស័ព្ទដ៏ល្អបំផុត របស់ពិភពលោក។

ដោយធ្វើការប្រៀបធៀប ជាមួយទូរស័ព្ទផ្សេងដទៃទៀត គេហទំព័រ Trustedreview បានលើកឡើងថា ទូរស័ព្ទទាំងពីរស៊េរីនេះ ពិតជាទូរស័ព្ទដែលស្ទើរតែល្អឥតខ្ចោះ ហើយធ្វើឲ្យទូរស័ព្ទរបស់ក្រុមហ៊ុន ធំៗដូចជា LG G5, HTC One M10 ពិបាកនឹងយកឈ្នះ។

លក្ខណៈពិសេសៗ របស់ទូរស័ព្ទទាំងពីរនេះ ក៏បានធ្វើឲ្យគេហទំព័រ Business Insider ចាប់អារម្មណ៍ខ្លាំងផងដែរ ដោយបានលើកយកនូវមុខងារមួយចំនួន ដែល Samsung Galaxy S អាចធ្វើបាន ប៉ុន្តែទូរស័ព្ទ iPhone មិនអាច ធ្វើបានដូចជា៖ ការការពារការជ្រាបទឹក ការសាកថ្មបានលឿន ការសាកថ្មដោយមិនប្រើខ្សែ កាមេរ៉ា ច្បាស់និងអាចចាប់យករូបភាពបានលឿនជាង iPhone 6s សមត្ថភាពថតរូបនៅក្នុងកន្លែង ងងឹតបានច្បាស់ល្អ អាចបន្ថែមអង្គចងចាំបាន សមត្ថភាពថ្មកាន់តែខ្លាំងជាងមុន ព្រមទាំងមុខងារ Always On Display ជាដើម។

នៅកម្ពុជាឥឡូវនេះ Samsung មានការផ្តល់ជូនបន្ថែមជាច្រើនអតិថិជន ដែលទិញទូរស័ព្ទ Samsung Galaxy S7 ឬក៏ Galaxy S7 Edge ដូចជាការថែមជូននូវអង្គចង់ចាំទំហំ64GB ស៊ីម Cellcard ដែលមានទឹកប្រាក់៣៦០ដុល្លារ និងការបង់រំលស់គ្មានការប្រាក់ ជាមួយធនាគាឯកទេស អ៊ីអន។

ឯកសារយោង៖
1. http://www.rte.ie/news/business/2016/0401/778810-review-samsung-galaxy-s7-edge/
2. http://finance.yahoo.com/news/samsung-galaxy-s7-smartphones-top-100011120.html;_ylt=AwrXnCerwQBXhiEAzILQtDMD;_ylu=X3oDMTByYnR1Zmd1BGNvbG8DZ3ExBHBvcwMyBHZ0aWQDBHNlYwNzcg--
3. http://money.cnn.com/2016/03/22/technology/samsung-galaxy-s7/index.html
4. http://www.trustedreviews.com/samsung-galaxy-s7-edge-review
5. http://www.businessinsider.com/10-things-galaxy-s7-can-do-iphone-cant-2016-2

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com៕