(បាត់ដំបង)៖ ព្រឹត្ដិការណ៍នៃប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ថ្ងៃទី២ នៅមណ្ឌលខេត្តបាត់ដំបង បានចេញជាលទ្ធផលហើយ គឺគូទី១-វិទ្យាល័យព្រះមុនីវង្ស ចាញ់ក្រុមខេត្តប៉ៃលិន (០-៣), គូទី២-យុវជនរាជសីហ៍ ឈ្នះក្រុមហនុមានបាត់ដំបង (៣-០), គូទី៣-ក្រុងប៉ោយប៉ែត (បន្ទាយមានជ័យ) ចាញ់ ក្រុមស្រុកមោងឬស្សី (០-៣)។
សម្រាប់ការប្រកួតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ គឺមានចំនួន៣គូ រួមមានៈ គូទី១-វិទ្យាល័យព្រះមុនីវង្ស ប្រកួតជាមួយនឹង ស្រុករតនមណ្ឌល, គូទី២-ខេត្តប៉ៃលិន ជាមួយនឹងយុវជនបាត់ដំបង, គូទី៣-រវាងក្រុមយុវជនរាជសីហ៍ ជាមួយនឹងស្រុកមោងឬស្សី ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលបាត់ដំបង គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦ ដែលមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូល A ៤ក្រុម និងពូល B ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១, លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។
ពូលA: រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង), ស្រុកមោងឬស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្ដបន្ទាយមានជ័យ) និងពូល B: វិទ្យាល័យព្រះមុនីវង្ស , យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។
សូមអញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕