(ឥណ្ឌា)៖ មនុស្សប្រមាណ ៣៣០លាននាក់ បាននឹងកំពុងទទួលរងគ្រោះ ដោយសារគ្រោះរងស្ងួត នៅក្នុងប្រទេសឥណ្ឌា ខណៈប្រទេសមួយនេះ កំពុងខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ ហើយប្រជាកសិករ បានខាតបង់យ៉ាងច្រើន ពីផលដំណាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ នៅថ្ងៃទី២១ ខែមេសា។
ការិយាល័យមេធាវីជាន់ខ្ពស់ PS Narasimha បានប្រាប់តុលាការកំពូលថា ពាក់កណ្តាលនៃអត្រាប្រជាជន រស់នៅទូទាំង១០រដ្ឋ បានទទួលរងដោយគ្រោះរងស្ងួត បន្ទាប់ពីរយៈពេល២ឆ្នាំជាប់គ្នា គ្មានភ្លៀងធ្លាក់សោះ។ Narasimha បានបន្តថា រដ្ឋាភិបាលបានផ្តល់ថវិកា ទៅកាន់តំបន់ប៉ះពាល់ ដើម្បីទទួលបានទឹកស្អាតក្នុងការប្រើប្រាស់។
រាប់រយនាក់នៃប្រជាជនក្រីក្របានស្លាប់ នៅអំឡុងពេលកម្តៅខ្លាំងនារដូវក្តៅ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសីតុណ្ហភាពបានកើនឡើងជាងធម្មតា នាពេលថ្មីៗនេះ បណ្តាលឲ្យមានការព្រួយបារម្ភ ពីការកើនឡើង នៃចំនួនមនុស្សស្លាប់នៅក្នុងឆ្នាំនេះ។ «យើងមិនធ្លាប់ជួបសីតុណ្ហភាពក្តៅដូចប៉ុន្មានខែនេះទេ នៅរយៈពេលជាង១០០ឆ្នាំកន្លងទៅ»។ នេះបើតាមសម្តីស្នងការផ្តល់ជំនួយពិសេស នៅរដ្ឋ Orissa បានឲ្យដឹងយ៉ាងដូច្នេះ។ មន្ទីរឧត្តុនិយមឥណ្ឌា នៅថ្ងៃពុធនេះបានប្រកាសព្រមានថា រលកកម្តៅនៅរដ្ឋ Orissa និងរដ្ឋចំនួន២ទៀត ជាមួយនឹងព្យាករណ៍សីតុណ្ហភាព នឹងកើនឡើងដល់៤៥អង្សា នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សាលារៀនទាំងអស់ នៅរដ្ឋ Orissa ត្រូវបានបិទទ្វារហូតដល់សប្តាហ៍ក្រោយ ដោយសារតែកម្តៅ ខណៈការតវ៉ាត្រូវបានធ្វើឡើងបន្តទៀត នៅភាគខាងជើងទីក្រុង West Bengal ស្តីពីការខ្វះទឹកប្រើប្រាស់។
ក្រុមអ្នកនយោបាយ ត្រូវបានស្ថិតនៅក្រោមការបណ្តេញចេញពីតំណែង ដោយសារការខ្ជះខ្ជាយទឹក ខណៈពួកគេធ្វើដំណើរទៅកាន់តំបន់ ដែលរងគ្រោះដោយគ្រោះរងស្ងួត ជាមួយនឹងខ្លីបវីដេអូខ្លីមួយ បានផ្សាយកាលពីថ្ងៃអង្គារ បង្ហាញពីរថយន្តដឹកទឹកជាច្រើនគ្រឿង ក្នុងរដ្ឋ Karnataka បាញ់ទឹកលើផ្លូវដីហុយ មុនពេលដំណើរមកដល់ របស់នាយករដ្ឋមន្ត្រី បណ្តាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំង៕