(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ប្រាប់ឲ្យទៅរដ្ឋមន្ដ្រីក្រសូងអប់រំ យុវជន និងកីឡា ពីការផ្ដល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលមានបំណងចង់បន្ដការសិក្សានៅប្រទេសជប៉ុន នាឆ្នាំសិក្សា២០១៧ ឲ្យធ្វើការរៀបចំឯកសារដើម្បីដាក់ពាក្យ សុំចូលរួមប្រឡងជ្រើសរើស នេះបើតាមលិខិតរបស់ក្រសួងការបរទេសផ្ញើជូនក្រសួងអប់រំយុវជន និងកីឡា។
យោងតាមលិខិតរបស់ក្រសួងការបរទេស អាហារូបករណ៍ដែលត្រូវផ្តល់ឲ្យនិស្សិតកម្ពុជា ទៅសិក្សាប្រទេសជប៉ុនរួមមាន៖ ថ្នាក់ចាប់ពីបរិញ្ញាប័ត្រឡើងទៅ «ស្រាវជ្រាវ» (Reseach Students), ថ្នាក់បរិញ្ញាប័ត្រ (Undergraduate Students), មហាវិទ្យាល័យបច្ចេកវិទ្យា (College of Technology Students), មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized Training College Students)៕
ព័ត៌មានលម្អិតសូមអានលិខិតរបស់ក្រសួងការបរទេសទាំងស្រុង៖