(សៀមរាប)៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ឈរលើប្រយោជន៍ជាតិ និងប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ អតីតថ្នាក់ដឹកនាំមូលដ្ឋាន គណបក្សសង្គ្រោះជាតិ ចំនួន ១៦នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា វិញ។

ឯកឧត្តម សៀង ណាំ ប្រធានក្រុមការងារ ចុះជួយស្រុកក្រឡាញ់ នាព្រឹកថ្ងៃនេះ បានជួបស្វាគមន៍ និងសំណេះសំណាលជាមួយបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានស្រុក/ឃុំ នៃអតីត CNRP ទាំង ១៦នាក់ និងបានប្រគល់ សេចក្ដីសម្រេច ស្ដីពី ការយល់ព្រមបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ។

ជំនួបខាងលើ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ាម ឃុន ប្រធានគណប្រចាំការ គណអចិន្ទ្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប, លោក ជា ចាន់បរិបូរណ៍ អបុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រក្រឡាញ់, លោកស្រី ម៉ននី រង្សី ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកក្រឡាញ់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកក្រឡាញ់ ៕