(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបចូលកាន់តំណែងថ្មីៗនេះ បានព្រមានដល់ក្រុមហ៊ុនបរទេស ទាំងឡាយ មិនឱ្យមានការបំពានលើច្បាប់សាងសង់។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook របស់ក្រុមប្រតិកម្មរហ័ស របស់ក្រសួងរៀបចំដែនដី។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា អ្នកបំពានច្បាប់នេះ ក្រសួងរៀបចំដែនដី នឹងធ្វើលិខិតទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្នើសុំបញ្ជូនលិខិតកំណត់ទូតទៅស្ថានទូតសាមី ជាការព្រមានដល់ក្រុមហ៊ុននោះ៕