(រ៉ង់ហ្គូន)៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី បានអញ្ជើញមន្ត្រី ស្ថានទូតរបស់បណ្តាប្រទេសចំនួន៩៣ នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិផងដែរ មកធ្វើការពិភាក្សាជាលើកដំបូង ហើយលោកស្រីនឹងធ្វើការប្រកាសអំពីគោល នយោបាយការបរទេសរបស់រដ្ឋាភិបាលថ្មីតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦។
ការជួបប្រជុំជាមួយបណ្តាអង្គទូតខាងលើនេះ គឺជាលើកទីមួយហើយ ចាប់តាំងពីរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) បានឡើងកាន់អំណាចជាផ្លូវការ កាលពីថ្ងៃទី០១ ខែមេសា នោះមក។
តាមការលើកឡើងរបស់លោក U Ko Ko Shein អគ្គនាយករង នៃនាយកដ្ឋាននយោបាយនៃ ក្រសួងការបរទេសមីយ៉ាន់ម៉ាថា នយោបាយការបរទេសរបស់រដ្ឋាភិបាលថ្មី គឺឆ្ពោះទៅរកការការពារ ផលប្រយោជន៍ជាតិ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច យុត្តិធម៌ ស្ថិរភាព និង និរន្តរភាពបរិស្ថាន៕