(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៥៣៦,៦៤៣នាក់ហើយ ដែលកើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៩,៤០៦ក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,១៤៨នាក់ (ស្លាប់ ១៤៣,៩៨៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៤៦៤នាក់ (ស្លាប់ ៥០,៥៧០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧១១,៤០២នាក់ (ស្លាប់ ៣១,០៤៤នាក់)
* ថៃ ឆ្លងចំនួន ២,១៨៥,៤៩៧នាក់ (ស្លាប់ ២១,៣២៥នាក់)
* វៀតណាម ឆ្លងចំនួន ១,៥០៨,៤៧៣នាក់ (ស្លាប់ ២៩,១០៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៧,៩៣១នាក់ (ស្លាប់ ១៩,២០៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៥,៣៨៤នាក់ (ស្លាប់ ៨០៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤០៥នាក់ (ស្លាប់ ៣,០០១នាក់)
* ទ្បាវ ឆ្លងចំនួន ៩៤,៥៥៤នាក់ (ស្លាប់ ២៦២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣៨៥នាក់ (ស្លាប់ ៩៨នាក់)៕