(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់, ជាសះស្បើយ១២នាក់, ស្លាប់ចំនួន៣នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧៣លាន ២១ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ២៤៥លាន ២៩ម៉ឺននាក់!

៣៖ ចិនបន្តប្រកាសប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់របស់អាមេរិក មកលើកម្ពុជា

៤៖ របាយការណ៍៖ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ជាង៤ម៉ឺនហិកតា ត្រូវបានដកហូតត្រឡប់មកវិញ

៥៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៩៧នាក់ស្លាប់ក្នុង ១ថ្ងៃ

៦៖ ហ៊ុន កុសល៖ សម្តី សម រង្ស៉ី ដែលបន្តស្រែក «កឹម សុខា-សម រង្ស៉ី ជាមនុស្សតែមួយ» ជាសម្តីបោកបញ្ឆោតគ្មានសច្ចធម៌

៧៖ ថៃ៖ មនុស្ស ៣,៥៣៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៨៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសថៃថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ពេលកម្ពុជាធ្វើប្រធានអាស៊ាន

៩៖ ក្នុងឱកាសខួបគម្រប់ «១០ឆ្នាំ» នៃមរណភាពលោក គីម ជុងអ៊ីល, កូរ៉េខាងជើងជំរុញឲ្យមាន «ការជឿទុកចិត្តទាំងស្រុង» ចំពោះលោក គីម ជុងអ៊ុន

១០៖ ខ្មែរនៅអាមេរិក៖ លោក ហ៊ុន ម៉ាណែត ជាមនុស្សមិនឆ្មើងឆ្មៃ មានចំណេះដឹងខ្ពស់ស័ក្តិសមបំផុត ជាមេដឹកនាំបន្តវេន

១១៖ លោក ចូ បៃដិន ព្រមានពីការរាតត្បាតរបស់ Omicron ចំពោះមុខរដូវរងា

១២៖ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា អាវុធអាមេរិកនៅកម្ពុជា ភាគច្រើនជាអាវុធចាស់ទ្រុឌទ្រោមសល់ពីសម័យលន់ នល់ ហើយកម្ពុជាមិនដែលទិញនោះទេ

១៣៖ វិបត្តិអ៊ុយក្រែន៖ រុស្ស៊ីថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចរចា ជាមួយសហរដ្ឋអាមេរិក

១៤៖ លោកបណ្ឌិត សុខ ទូច ទាមទារឱ្យអ្នកទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប បង្ហាញភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា

១៥៖ ចិនផ្តល់សេវាកម្មផ្កាយរណបឧតុនិយម ដល់ប្រទេសនិងតំបន់ចំនួន ១២១ផ្សេងទៀត

១៦៖ អគ្គរដ្ឋទូតឡាវ ចប់អាណត្តិការងារនៅកម្ពុជា ស្ញែប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជា និងអរគុណអនេក ចំពោះជំនួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

១៧៖ បេសកជនប្រចាំ UN របស់អតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន សម្រេចចិត្តលាលែងចេញពីតំណែង

១៨៖ អគ្គរដ្ឋទូតថ្មីបារាំងប្រចាំកម្ពុជា វាយតម្លៃខ្ពស់ការបើកប្រទេសឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន

១៩៖ ជំនួយវ៉ាក់សាំងរបស់ជប៉ុន ជាង៣០ម៉ឺនដូស នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃអាទិត្យ សប្ដាហ៍នេះ

- ព័ត៌មាន Fresh News Plus

១៖ រុស្សីបានពិន័យ Twitter, Meta និង TikTok ជុំវិញមាតិកាហាមឃាត់

២៖ លោក Elon Musk បញ្ជាក់ថារោងចក្រថ្មីរបស់ Tesla នៅរដ្ឋតិចសាស់មានទុកវិនិយោគ ១០ពាន់លានដុល្លារអាមេរិក

៣៖ ស្ថាប័នបវរកញ្ញាចក្រវាឡកម្ពុជា បង្ហាញមកុដសម្រាប់ឆ្នាំ២០២២ រចនាតាមលំនាំមកុដព្រះនាងឥន្ទ្រទេវី

៤៖ ការប្រកួតរវាង Leicester និង Spurs ត្រូវបានពន្យារពេល ដោយសារការផ្ទុះឡើងករណីវិជ្ជមានកូវីដ-១៩

៥៖ Liverpool យកឈ្នះ Newcastle ស្រួលៗ បន្តដេញតាមពីក្រោយ Man City ប្រជែងជើងឯក PL

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)