(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រង អង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធបានចុះអនុវត្តការងារសង្គមនៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជានៅភ្នំគិរីរម្យ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាគណ:គ្រប់គ្រងវគ្គបណ្តុះបណ្តាល បានប្រាប់ឱ្យដឹងថា កម្មវិធីនះរៀបចំឡើងក្នុងគោលបំណង រឹតចំណងសាមគ្គីភាពសិស្សទាំងអស់ និងរួមគ្នាជួយសង្គម ក៏ដូចជាជួយគ្នាទៅវិញទៅមកពេលចុះបំពេញការងារនៅក្រសួងស្ថាប័នរៀងៗខ្លួន។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បានបញ្ជាក់ឱ្យដឹងថា កម្មវិធីនឹងដំណើរការរយ:កាល២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២១ មានកម្មវិធីដូចជា ដាំកូនឈើ អង្គុយវិបស្សនារ អប់រំ ផ្លូវចិត្តបោះជំរុំ និងទស្សនាមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាកម្ពុជា។
ឧត្តមសេនីយ៍ទោ គឹម សុគ័រ សិស្សសិក្ខាកាម នៃវគ្គណ្តុះបណ្តាលនោះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណ:មជ្ឈមណ្ឌល ព្រះពុទ្ធសាសនាកម្ពុជា គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្រសួងស្ថាប័ន អង្គភាពស្ថាប័នទាំងអស់ដែលបានជួយសម្រួល ដល់ការរៀនសូត្រ និងការធ្វើទស្សនកិច្ចសិក្សា ដើម្បីពង្រឹងសមត្ថភាព មិត្តភាពក្នុងនាមជាមិត្តរួមអាជីពបម្រើប្រជាពលរដ្ឋទាំងអស់គ្នា៕