(បន្ទាយមានជ័យ)៖ លោក នុត ឌីណា និងភរិយា ដែលជាអាជីវករនៅក្រុងប៉ោយប៉ែត បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន ២០តោន ដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព ដេីម្បីរួមចំណែកកសាងខឿនការពារជាតិ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូថ្មេីរជេីងលេខ៥១៤ នៃកងពលតូចថ្មេីរជេីងលេខ៥១ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្ត និងការបរិច្ចាគស៊ីម៉ងត៍របស់លោក នុត ឌីណា និងភរិយា។ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានចាត់ទុកការចូលរួមរបស់លោក ឌីណា និងភរិយា គឺជាស្មារតីចូលរួមចំណែកជួយដល់កងទ័ពពង្រឹងនូវខឿនការពារជាតិ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមរបស់លោក ឌីណា និងភរិយា និងជូនពរឱ្យជួបតែសេចក្តីសុខចម្រើន៕