(ភ្នំពេញ)៖ សម្តេច​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងផ្តល់ភ្លើងបូជាសព លោក ​អ៊ុយ ស៊ីម ជាជំនួយការ ជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវត្តទួលទំពួង នាវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។

សព លោក ​អ៊ុយ ស៊ីម នឹងត្រូវដង្ហែរទៅកាន់វត្តទួលទំពួង នៅម៉ោង៤រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ និងគ្រោងបូជាសព ដោយមានការផ្តល់ភ្លើងបូជា ពីសំណាក់សម្តេច​ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយផ្ទាល់ នៅម៉ោង៨៖៣០នាទីយប់ ថ្ងៃដដែលនោះ។

គួរបញ្ជាក់ថា លោក អ៊ុយ ស៊ីម ជា ជំនួយការ ជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលមរណភាព វេលាម៉ោង១៖០៥នាទី កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគគាពាធ។

ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ វិញ្ញាណក្ខ័ន្ធ លោក អ៊ុយ ស៊ីម នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ៕