(ភ្នំពេញ)៖ លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល ពិតជាមានក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជាអនេកគោរពជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល ដែលត្រូវបានសមាគមកាយឫទ្ធិនារីកម្ពុជាផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៤។

ក្នុងឱកាសប្រកបដោយមោទនភាពយ៉ាងក្រៃលែងនេះ លោកស្រី ស៊ូ សុជាតា បានចាត់ទុកថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺជាស្រ្តី និងជាថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ការងារ ឆន្ទៈមនសិការបម្រើបុព្វហេតុជាតិ និងបានតស៊ូលះបង់ពុះពារឧសគ្គគ្រប់កាលៈទេសៈ ក្នុងការរួមចំណែកយ៉ាងសកម្ម បម្រើឧត្តមប្រយោជន៍ជាតិ ឆ្ពោះទៅការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យគួរជាទីមោទនៈ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរលោកជំទាវ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសម្លេងគាំទ្រពីអង្គបោះឆ្នោតចំនួន២០៦សម្លេង លើ២១០សម្លេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជាអណត្តិឆ្នាំ២០២១-២០២៤ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមានការចូលរូមពីសមាជិកាកាយឫទ្ធិនារីកម្ពុជាជាច្រើនរូបទៀតផងដែរ៕