(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ សម្រាប់ឆ្នាំ២០២១ លើប្រធានបទស្ដីពី «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧៖៣០នាទីព្រឹក។

សន្និសីទនេះមានគោលបំណង លើកកម្ពស់ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិកាពិភាក្សាជុំវិញបញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រកបដោយចីរភាព ដែលអាចក្លាយជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអនាគត។

សូមសាធារណជនអញ្ជើញចូលរួមទស្សនា ការផ្សាយផ្ទាល់នៃសន្និសីទនេះលើទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិនៃកម្ពុជា - National Bank of Cambodia តាមកាលបរិច្ឆេទ និងពេលវេលាខាងលើ ឱ្យបានច្រើនកុះករ៕