Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ កំពុងឡោមព័ទ្ធចុះចាប់អ្នកជួញដូរគ្រឿងញៀន ដែលលោតចូលបឹងកំប្លោក

21-04-2016 08:51

(ភ្នំពេញ)៖ អាជ្ញាធរ និងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសានេះបាន និងកំពុងឡោមព័ទ្ធ និងចុះចាប់បុរសជួញដូរគ្រឿងញៀន ម្នាក់ដែលលោតចូលបឹងកំប្លោក បង្កការភ្ញាក់ផ្អើល នៅតាមផ្លូវ៦០ម៉ែត្រ ក្រុម៨ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ គេឃើញមានការចូលរួមពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យផងដែរ។

អធិការរងខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង បានប្រាប់ដឹងថា ដោយមានការអនុញ្ញាតពីលោក តេង ស៊ីណូ អធិការខណ្ឌ ដោយកំលាំងសំងាត់ស៊ើបដឹង ទើបកម្លាំងសមត្ថកិច្ច ឆ្មក់ចូលរួចចាប់ជនសង្ស័យបានម្នាក់ និងម្នាក់ទៀតលោតចូលបឹងកំប្លោក ហើយកំលាំងកំពុងប្រើនីតិវិធីជំនាញ និងសហការជាមួយលោកចៅសង្កាត់ ដើម្បីយកជនសង្ស័យនេះ ឲ្យទាល់តែបាន។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតូបានថ្នាំ៥កញ្ចប់ (១កញ្ចប់តូច និង៤កញ្ចប់ធំ) និងសម្ភារៈមួយចំនួនទៀត៕