(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់១លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៤នាក់ (ប្រុស) និងរបួសស្រាល១នាក់ (ប្រុស) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ២លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់) ,ប្រជែង១លើក (ស្លាប់២នាក់)។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃម្សិលមិញ បានរកឃើញមធ្យោបាយល្មើស ៥,៣៧០គ្រឿង, អប់រំ១,៩១៣គ្រឿង, ពិន័យ៣,៤៥៧គ្រឿង៕