(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងក្តីសោមនស្សរីក រាយ និងអំណរសាទរយ៉ាងកក់ក្តៅចំពោះលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ដែលរដ្ឋាភិបាលឡាវទើប តែងតាំងថ្មី។
នៅក្នុងលិខិតអបអរសាទរផ្ញើជូនលោក សាលើមសៃ គុំម៉ាស៊ីត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុ ខុន បានប្រកាសថា រូបលោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីការបរទេសឡាវថ្មី ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ប្រ ជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។
លោក ប្រាក់ សុខុន បានបញ្ជាក់នៅក្នុងលិខិតអបអរសាទរនេះថា «ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវចំណងមិត្តភាព ដ៏ល្អប្រសើរ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូច ជាដើម្បីសហគមន៍អាស៊ាន ដ៏រឹងមាំ និងសមស្រប»។
លោក ប្រាក់ សុខុន ក៏បាននិងកំពុងទន្ទឹងរង់ចាំការជួបលោក សាលើមសៃ គុំម៉ាស៊ីត នៅទីក្រុងវៀងចន្ទន៍ នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕