(ភ្នំពេញ)៖ ដើម្បីធានាឱ្យពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកការផ្តល់សេវាសាធារណៈ និងផ្អាកការចេញចូលជាបណ្តោះអាសន្ន នៅអគាររដ្ឋបាលដែលមានទីតាំងអគារលេខ៦៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង ១២៖០០ថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ចំពោះការផ្តល់សេវាតាមប្រព័ន្ធអនឡាញ និងការផ្តល់សេវារបស់អង្គភាពគយ និងរដ្ឋាករ ដែលមានទីតាំងនៅក្រៅអគាររដ្ឋបាលនេះនៅដំណើរការ ជាធម្មតា។ ទន្ទឹមនឹងនេះសូមម្ចាស់យានជំនិះគ្រប់ប្រភេទ ដែលចតនៅក្នុងអគារ បរិវេណអគារ និងជុំវិញរបងអគាររដ្ឋបាល មេត្តារកចំណតថ្មីជាបណ្តោះអាសន្ន ក្នុងអំឡុងពេលជូនដំណឹងនេះ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖