Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្ត មូរ សុខហួរ បាននាំយកធាតុស្វាមី ជនជាតិអាមេរិក មកដល់កម្ពុជាហើយ

21-04-2016 00:55

(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់ គណបក្សសង្រ្គោះជាតិ (CNRP) បាននាំធាតុស្វាមីរបស់លោកស្រីដែលជាជនជាតិអាមេរិក មកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង១២៖០០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ស្កុត ឡេពឺត ដែលជាស្វាមីរបស់លោកស្រី មូរ សុខហួរ បានទទួលមរណភាព នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក។ លោកស្រី មូរ សុខហួរ និងស្វាមី បានជួបគ្នាពេលបម្រើការងារ នៅក្នុងជំរំឫទ្ធីសែន ក្នុងប្រទេសថៃ នាអំឡុងឆ្នាំ១៩៨៣។ ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានកូនស្រីចំនួន ៣នាក់៕