(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យបន្ទោសកម្ពុជា បើសេចក្តីថ្លែងការណ៍ COC មិនអាចចេញបានដូចឆ្នាំ២០១២, មូលហេតុពេលនោះគឺការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើអធិបតេយ្យសមុទ្រចិនខាងត្បូង

២៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងខិតខំសម្រួលសភាពការណ៍មីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរវិញ ប៉ុន្តែដោះស្រាយបានឬមិនបាន មិនអាស្រ័យលើអាស៊ានទេ កុំបន្ទោសកម្ពុជា

៣៖ នាយករដ្ឋមន្ត្រីកម្ពុជា នឹងតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា

៤៖ សម្ដេចតេជោ ហ៊ុន សែន សន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ស្ថិតក្នុងរង្វង់៣ភាគរយ ខណៈប្រាក់ចំណូលចាប់ផ្ដើមងើបឡើងវិញ (

៥៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញមហិច្ឆតាដោះស្រាយវិវាទសមុទ្រដ៏រ៉ាំរ៉ៃរវាងចិន និងប្រទេសសមាជិកអាស៊ាន ដោយចង់ណាត់មកជជែកគ្នានៅសណ្ឋាគារហៃយ៉ាត់

៦៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសម្តេចទើបអនុម័តឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ ដោយចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវភ័យស្លន់ស្លោជ្រុលពេកនោះទេ

៨៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើអ្វីៗតាមធម្មនុញ្ញអាស៊ានអនុញ្ញាត មិនបំពានឡើយ

៩៖ សម្តេចតេជោអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ រួសរាន់ចូលមកបង់ពន្ធឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលការអនុគ្រោះ១០%

១០៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋខ្មែរមានធនធាន ជាពិសេសគូស្វាមីរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង មកស្នាក់នៅ ឬក្រេបទឹកឃ្មុំ នៅសណ្ឋាគារហៃយ៉ាត់

១១៖ សម្ដេចតេជោ ហ៊ុន សែន នឹងសរសេរសៀវភៅអំពីរសជាតិជីវិតចាប់ពីសម័យធ្វើទាហានរហូតដល់ជីវិតជានាយករដ្ឋមន្ត្រី

១២៖ សម្តេចតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីរដ្ឋាភិបាលរុស្ស៉ី

១៣៖ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងរុស្ស៉ី មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)