(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យបញ្ឈប់រាល់ទំព័រ Facebook របស់អគ្គនាយកដ្ឋាន អង្គភាព និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទាំងអស់ ដោយអនុញ្ញាតឲ្យប្រើតែទំព័រ Facebook ផ្លូវការរបស់ក្រសួង ដែលមានឈ្មោះថា «ក្រសួង ដនស-ក្រុមប្រតិកម្មរហ័ស» តែមួយប៉ុណ្ណោះ។

នៅក្នុងលិខិតផ្ញើជូនអគ្គនាយក ប្រធានមន្ទីរ និងមន្រ្តីពាក់ព័ន្ធនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបានបញ្ជាក់ថា ការស្នើឲ្យលុបទំព័រ Facebook របស់អគ្គនាយកដ្ឋាន អង្គភាព និងមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្កលក្ខណៈ​ងាយស្រួល​ក្នុងការគ្រប់​គ្រងព័ត៌មាន និងប្រសិទ្ធភាពក្នុងការ​ប្រើប្រាស់​ទំព័រ Facebook ផ្លូវការរបស់ក្រសួង៕