(ភ្នំពេញ)៖ អង្គភាពព័ត៌មានធំៗរបស់កម្ពុជា និងអង្គភាពព័ត៌មានចិននៅកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានរួមគ្នាបើកសិក្ខាសាលាស្តីពី គំនិតផ្តួចផ្តើមសន្តិសុខប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន, លោក Liu Xiao Guang ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន រួមទាំងមន្ត្រី និងតំណាងថ្នាក់ដឹកនាំអង្គភាពព័ត៌មានរបស់កម្ពុជា និងព័ត៌មានចិននៅកម្ពុជា ជាច្រើនរូបទៀត។

អង្គភាពព័ត៌មានរបស់កម្ពុជា និងព័ត៌មានចិននៅកម្ពុជា ដែលរួមគ្នាបើកសិក្ខាសាលា ស្តីពី គំនិតផ្តួចផ្តើមសន្តិសុខប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រួមមាន៖ មន្ត្រីមកពីនាយកដ្ឋានព័ត៌មាន និងទូរទស្សន៏ក្រសួងមហាផ្ទៃ អង្គភាពព័ត៌មាន Fresh News, អង្គភាពព័ត៌មាន Khmer Times, អង្គភាពព័ត៌មានស្វាយ អង្គភាពព័ត៌មាន Economic Daily, អង្គភាពព័ត៌មាន Panasia, អង្គភាពព័ត៌មាន Tnaot, អង្គភាពព័ត៌មាន China Youth Daily, អង្គភាពព័ត៌មាន Jian Hua Daily, និងអង្គភាពព័ត៌មាន Jian Dan Wang ។

សិក្ខាសាលានេះ ផ្តួចផ្ដេីមឡេីងដោយអង្គភាពព័ត៌មានស្វាយ ដេីម្បីសហការណ៏ជាមួយអង្គភាពព័ត៌មានកម្ពុជា និងព័ត៌មានចិនផ្សេងៗទៀតដេីម្បីសន្តិសុខប្រព័ន្ធផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយដែលកំពុងតែផ្សាយបំពុលនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅលេីសកលលោកផងដែរ៕